ព្រះវិហារ ៖ បុរសម្នាក់ខណៈដែលកំពុងបើកត្រាក់ទ័រភ្ជួរដីដាំដំឡូង ស្រាប់តែជាន់ប៉ះមូនតោន បណ្តាលឱ្យផ្ទុះកក្រើកដី រងរបួសធ្ងន់ ត្រាក់ទ័រខូចខាតទាំងស្រុង កាលពីវេលាម៉ោង៣និង២៦នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ជនរងគ្រោះឈ្មោះ វន វុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងរបួសធ្ងន់ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុខណៈដែលជនរងគ្រោះបើកត្រាក់ទ័រភ្ជួរដីដាំដំឡូង ស្រាប់តែជាន់ប៉ះចំមីនតោនដែលបន្សល់ទុកកប់ក្នុងដីតាំងពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ ចំណែកត្រាក់ទ័ររងខូចខាតទាំងស្រុង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រីឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសម្តេចអគ្គមហាសេនាបតីតេហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕
អត្ថបទ៖ តាតុងសែនជ័យ

