ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលាម្នាក់ កាន់ដបទឹកឡើងកាំជណ្តើរ ភ្លាត់ស្នៀតជំពប់ជើងដួល បែកដបទឹក មុតអំបែង រយះដៃហូរឈាមស្រោចជោគ កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាបឋម និងអនុវិទ្យាល័យត្រពាំងសាលា ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះ មានឈ្មោះ ជា សៀវផីង អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ អនុវិទ្យាល័យត្រពាំងសាលា មានទីលំនៅភូមិទួលរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីរងគ្រោះ ដើរឡើងតាមកាំជណ្តើរទៅបន្ទប់ថ្នាក់រៀន ដោយកាន់ដបទឹកផង ហើយខណៈដែលកំពុងដើរឡើង ភ្លាត់ជំពប់ជើង បណ្តាលឱ្យដួល បែកដបទឹក មុតអំបែង រយះដៃហូរឈានសស្រាក់ជោគ ផ្អើលសិស្ស លោកគ្រូអ្នកគ្រូ ទំនាក់ទំនងទៅអាណាព្យាបាល ។

ក្មេងស្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា តាមការស្នើសុំពីអាណាព្យាបាល លោកគ្រូអ្នកគ្រូ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.