ក្រុមទូកនាគកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦ នៃការ​ចូលរួមព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូក​នាគ​អន្តរ​ជាតិ 2024 SJM Macao International Dragon Boat Races នៅចិនម៉ាកាវក្រោយ​បញ្ចប់​កាល​ពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ប្រកួត​កីឡា​ទូក​នាគ​អន្តរ​ជាតិ 2024 SJM Macao International Dragon Boat Races នេះ មាន ក្រុមចូលរួម ចំនួន ៣២ក្រុម លើវិញ្ញាសា ៥០០ម៉ែត្រ ចំណុះ២២នាក់។ ដែលបាន​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមិថុនា ឆ្នាំ២០២៤ នៅ​ចិន​ម៉ាកាវ។

ជាលទ្ធផល​ពោះក្រុមដែលទទួលបានចំណាត់ថ្នាក់ មេដាយ រួមមាន៖

  • លេខ ១ មេដាយមាស ក្រុមកីឡាទូកនាគប្រទេសចិន
  • លេខ ២ មេដាយប្រាក់ ក្រុមកីឡាទូកនាគប្រទេសថៃ
  • លេខ ៣ មេដាយសំរឹទ្ធ ក្រុមកីឡាទូកនាគចិនម៉ាកាវ

គួរបញ្ជាក់ថា តាម​ការគ្រោង​ទុកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹង​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួតកីឡាទូកនាគ​អត្តរ​ជាតិចំនួន ១ផ្សេងទៀត គឺព្រឹត្តិការណ៍ការប្រកួត​កីឡាទូកនាគ​អន្តរជាតិ​ដែល​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី៕​

Share.