ក្រុមបាល់ទះ​នារីថៃ រកបាន​ជ័យ​ជម្នះ​លើកដំបូង ក្រោយ​ចាញ់ ៤ប្រកួតជាប់​គ្នា ​ខណ:ក្រុម​នារី​ប្រេ​ស៊ីល បន្តឈ្នះប្រកួតទី៥ ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations League។

ក្នុង​ជំនួប ៤ប្រកួត​កន្លង​មក​របស់​ក្រុម​បាល់ទះ​នារី​ថៃ បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ អាមេរិក ស៊ែប៊ី កាណា​ដា និង កូរ៉េខាងត្បូង ខណ:​ប្រកួត​ទី៥ បាន​យក​ឈ្នះ​ ក្រុមសាធារណរដ្ឋ​ដូ​មីនី​កែន។

លទ្ធផលទាំង ៥ប្រកួតរបស់ក្រុមបាល់ទះនារីថៃ៖

  • អាមេរិក ៣-១ ថៃ (25-22, 19-25, 25-12, 25-18)
  • ស៊ែប៊ី ៣-០ ថៃ (25-13, 29-27, 25-19)
  • ថៃ ១-៣ កាណាដា (21-25, 13-25, 25-20, 17-25)
  • ថៃ ១-៣ កូរ៉េខាងត្បូង (19-25, 25-23, 16-25, 18-25)
  • ថៃ ៣-១ សាធារណរដ្ឋ​ដូ​មីនី​កែន (25-22, 20-25, 25-17, 26-24)

លទ្ធផល៤ប្រកួតរបស់ក្រុមបាល់ទះនារីប្រេស៊ីល៖

  • ប្រេស៊ីល ៣-១ កាណាដា (26–24, 23–25, 26–24, 25–12)
  • ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង (25–15, 25–19, 25–17)
  • ប្រេស៊ីល ៣-១ សហរដ្ឋអាមេរិក (25–22, 25–16, 18–25, 25–19)
  • ប្រេស៊ីល ៣-០ ស៊ែប៊ី (25–15, 25–19, 25–19)
  • ប្រេស៊ីល ៣-២ ជប៉ុន (24-26, 26-24, 19-25, 25-20, 15-11)

ព្រឹត្តិការណ៍ ប្រកួត​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations Leaguត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុងបាងកក ប្រទេស​ថៃ ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការ​តាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.