ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ កម្លាំងសហការគយចល័តតំបន់៦ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ ដឹកនាំដោយលោក សួន ទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ និង លោក ព្រាប គារ៉ាត់ ប្រធានគយចល័យតំបន់៦ បានចុះធ្វេីប្រតិបត្តិការចំណុចផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃុំ។

លទ្ធផលក្នុងកិច្ចប្រតិបត្តិការកម្លាំងសហការបានធ្វើការដកហូតទំនិញគេចពន្ធចំនួន៤ កន្លែង រួមមាន.
ទី១.ហាងលក់គ្រឿងម៉ូតូ ឈ្មោះ ជាងម៉ាប់ បានដកហូតប្រេងម៉ាសុីនម៉ូតូចំនួន១៨៥កេះ។ទី ២. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ណាតូ បានដកហូតទូរស័ព្ទចំនួន២២៩គ្រឿង។ ទី៣. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ពិសិដ្ឋ បានដកហូតទូរស័ព្ទចំនួ ៤២៨គ្រឿង។ ទី៤. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ រដ្ឋា បានដកហូតទូរស័ព្ទចំនួន៦៦២គ្រឿង ។

បើតាមការឲ្យដឹងពីកម្លាំងសហការថា វត្ថុតាងបទល្មើសមានប្រេងម៉ាស៉ីនម៉ូតូ ចំនួន ១៨៥កេះ និងទូរទស្សន៍ដៃចំនួន ១៣១៩គ្រឿង យកមករក្សាទុកនៅស្នាក់ការគ័យចល័តក្នុងស្រុកពញាក្រែកដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទ៖អាចារ្យលាក់

Share.