ពោធិ៍សាត់៖ ក្មេងទំនើងចំនួន ៦ នាក់ក្នុងចំណោម ៨ នាក់ដែលបានធ្វើសកម្មភាពយកដុំវត្ថុរឹងដេញគប់ទៅលើម៉ូតូមួយគ្រឿងបណ្ដាលឲ្យខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ១ និង ៣៥ នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៤ នៅលើផ្លូវកៅស៊ូស្ថិតក្នុងភូមិអូរបាក្រង សង្កាត់បន្ទាយដី ក្រុងពោធីសាត់ ខេត្តពោធិ៍សាត់ត្រូវបាននគរបាលក្រុងស្រាវជ្រាវចាប់ខ្លួនអនុវត្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្រោយពីក្មេងទំនើងទាំង៨ នាក់ជិះម៉ូតូ ៣ គ្រឿងដេញធ្វើសកម្មភាពគប់ទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតហើយ ពួកគេក៍បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ លុះព្រឹកឡើងជនរងគ្រោះក៍បានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច ទើបនគរបាលក្រុងសហការណ៍នឹងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានក្មេងទំនើងចំនួន ៦ នាក់ ចំណែកបក្ខពួក ២ នាក់ទៀតកំពុងរត់គេចខ្លួន។

ក្មេងទំនើងទាំង ៦នាក់ ទី១ ឈ្មោះឆែម រ៉ាវិត ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់។ ទី២- ឈ្មោះម៉ម ប៊ុនសេង ភេទប្រុសអាយុ ១៩ ឆ្នាំមុខរបរជាងភ្លើងរស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់។ ទី៣-ឈ្មោះកៅ វាសនា ភេទប្រុសអាយុ ១៥ ឆ្នាំមុខរបរជាងភ្លើងរស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង។ ទី៤-ឈ្មោះមុំ ភារ៉ាត់ ភេទប្រុសអាយុ ២០ ឆ្នាំមុខរបរនៅផ្ទះរស់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ ទី១៥-ឈ្មោះប៊ុត វឌ្ឍនះបញ្ញា ភេទប្រុសអាយុ ១៦ ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិកញ្ជើរបាយដាច ឃុំវាល ស្រុកកណ្ដៀង និង ទី៦ ឈ្មោះម៉ាត់ គីរីន ភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ទាំងភាគទីខាងជាន់គ្រប់គ្រោះ និងក្រុមទំនើងគឺធ្លាប់ស្គាល់គ្នាគ្រាន់តែជិះម៉ូតូវគ្គអើភ្លាមខាងក្រុមទំនើងទាំង៨នាក់ជិះម៉ូតូចំនួន 3 គ្រឿងប្រដេញទៅដល់ចំណុចខាងលើភាគីខាងក្រងគ្រោះទុកម៉ូតូចោលរត់គេចខ្លួនក៏ត្រូវបានក្រុមទំនើងទាំងនោះនាំគ្នាវាយបំផ្លាញតែម្ដង។បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងទាំង ៦ នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការទៅតាមនិតិវិធី៕

អត្ថបទ៖ ពោធិ៍សាត់

Share.