កំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបទីតាំងជល់មានមួយកន្លែង ព្រមទាំងឃាត់ខ្លួនអ្នកញៀនល្បែងមាន់ជល់ ចំនួន៩នាក់ នៅវេលាម៉ោង១១.៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិអង្គរបានទី១  ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ប្រតិបត្តិនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឈឹម បញ្ញា  ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ និងសម្ភារៈបទល្មើសមួយចំនួនធំ រួមមាន. ម៉ូតូចំនួន២២ គ្រឿង មាន់រស់ចំនួន ០៥ ក្បាល ជញ្ជីងចំនួន ០១ គ្រឿង ស្គត់រុំជើងមាន់ចំនួន ២៨ ដុំ ខ្នាយមាន់ដែកចំនួន ០៦ គូប្រាក់រៀលចំនួន ៣៩០,០០០ រៀល ។  

តាមលោក វរៈសេនីយ៍ទោ បានបន្ថែមឲ្យដឹងទៀតថា បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ អាចារ្យលាក់

Share.