ត្បូងឃ្មុំ៖ ផ្ទះឈើ២ខ្នង ស្ថិតនៅភូមិជាជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បងឃ្មុំ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពិថ្ងៃពីថ្ងៃទី០៥ ខែមុិថុនា ឆ្នាំ២០២៤ ដោយសារឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ផ្ទះឈើប្រក់ក្បឿង០២ខ្នង នេះជារបស់បុរសវ័យចំណាស់ ឈ្មោះ ប៉ាវ ជា អាយុ៦៣ឆ្នាំ ជាជាងផ្ទះ និងប្រពន្ធឈ្មោះ ឃីន សុខលាង  ។ នៅពេលម្ចាស់ផ្ទះកំពុងតែធ្វើគ្រែនៅក្រោមផ្ទះ ស្រាប់តែឃើញភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើផ្ទះឈើ ចេញជាអណ្ដាតភ្លើងក្មួលខ្មាញ់ ។តែម្ចាស់ផ្ទះមិនអាចឡើងទៅជញ្ជូនទ្រព្យសម្បត្តិចុះមកក្រោមបានទេ ដោយរត់គេចចេញពីកំដៅភ្លើង ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រៅពីបំផ្លាញអស់ផ្ទះ២ខ្នងនេះ អគ្គិភ័យបានឆេះអស់ម៉ូតូម៉ាកឌ្រីមសង់ មួយគ្រឿង កង់០២គ្រឿង ទូដាក់ខោនិងគ្រែចំនួន៧ និងឧបករណ៍ធ្វើគ្រឿងឈើ១ចំនួន  ។ តែគ្មាននរណាម្នាក់ រងគ្រោះថ្នាក់ឡើយ។
សមត្ថកិច្ចសន្និដ្ឋានថា អគ្គិភ័យនេះ ដោយសារ ឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ អាចារ្យលាក់

Share.