កណ្តាល ៖ ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទ្រព្យសម្បត្តិមួយចំនួន បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ បង្កានិងការពារភ្លើងឆេះរាល កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។

ផ្ទះរងគ្រោះសង់ពីថ្មប្រក់សង្កសី ទំហំ៣ម៉ែត្រx១២ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួន ដោយសារទុស្សេខ្សែភ្លើង ។ ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ ប្រជាការពារ រួមជាមួយរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បាញ់ទឹកអស់២រថយន្ត ភ្លើងរលត់ទៅវិញ នៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃដដែល ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.