ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូកើតទំនាស់ប្រតាយប្រតប់គ្នា ប្អូនថ្លៃឃើញទាញបានបុ័ងតោចូលទៅបំណងកាប់បងថ្លៃ តែមិនត្រូវ បងថ្លៃដណ្តើមបានបុ័ងតោ កាប់ទៅលើប្អូនថ្លៃវិញ ត្រូវខ្នងចំនួន២កាំកិត រងរបួសធ្ងន់ដែកដួលតាមផ្លូវ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅអន្តរាគមន៍ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលប៉ុស្តិ៍ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងថ្មី ព្រែកបារាំង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុគេឃើញកើតមានករណីហឹង្សាក្នុងគ្រួសារ ដោយមានប្តីប្រពន្ធមួយគូ ឈ្លោះប្រកែកគ្នា រហូតដល់ប្រតាយប្រតប់ ឃើញដូច្នោះ ប្អូនថ្លៃប្រុស (ប្អូនបង្កើតខាងប្រពន្ធ) ទាញបានកាំបិតបុ័ងតោចូលទៅប៉ុនប៉ងកាប់ទៅលើបងថ្លៃ តែមិនត្រូវ លុះបងថ្លៃដណ្តើមបានបុ័ងតោ កាប់ទៅលើប្អូនថ្លៃវិញ ត្រូវខ្នងចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ដេកដួលនៅតាមផ្លូវ ។

ហេតុការណ៍ខាងលើបង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅអន្តរាគមន៍ ចាប់ឃាត់បងថ្លៃម្នាក់នាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ចំណែកប្អូនថ្លៃរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.