ការរៀបចំសន្និសីទសារព័ត៌មាន និងចាប់ឆ្នោតបែងចែកពូល សម្រាប់ ការប្រកួត កីឡា បាល់​ទាត់​ពាន​រង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិឡើងនៅថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ត្រូវបានរៀបចំឡើងចំនួន ០៦លើក រួចមកហើយ គិតចាប់ពីឆ្នាំ២០១២ មកម្លេះ ដែលឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្នុងនោះរួមមាន៖

ឆ្នាំ២០១២ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៣ ទទួលបាន ៤០ក្រុម
ឆ្នាំ២០១៤ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៥ ទទួលបាន ៤៩ក្រុម
ឆ្នាំ២០១៦ ទទួលបាន ៦០ក្រុម
ឆ្នាំ ២០១៩ ទទួលបាន ៦០ក្រុម
ឆ្នាំ២០២៣ ទទួលបាន ៧៤ក្រុម (ស្រី ១០ក្រុម)
ឆ្នាំ ២០២៤ ទទួលបាន ៦១ក្រុម (ស្រី ១៣ក្រុម)

គួរបញញជាក់ថា កម្មវិធីបើកនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ2024 ក្រោមមូលបទ “បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា” មាន ៦១ក្រុមចូល​រួម​ប្រកួត​ ក្នុង​នោះ​មាន​ក្រុមនារី ​ចំនួន ១៣ក្រុម និង​ធ្វើ​ឡើង​នៅ​ថ្ងៃទី០៩ មិថុនា ២០២៤ ចាប់ពី ១៧:០០នាទី តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដាឆ្នាំ២០២៤ ខាងមុន​៕

Share.