ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលកំពុងដើរតាមផ្លូវ ស្រាប់តែកើតមានអាការៈខ្យល់គ ងងឹតមុខដួលសន្លប់ស្តូកស្តឹង ផ្អើលប្រជាពលរដ្ឋ អាជ្ញាធរ ហៅរករថយន្តសង្គ្រោះឱ្យជួយ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ភេទប្រុស អាយុជាង២០ឆ្នាំ ក្នុងស្ថានភាពសន្លប់ឈឹងបាត់ស្មារតី ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះ គេធ្លាប់ឃើញដើរតាមផ្លូវ នៅម្តុំកើតហេតុ ក៏ប៉ុន្តែមិនស្គាល់បន្ទប់ជួល ហើយមុនកើតហេតុ គេឃើញដើរតាមផ្លូវ ស្រាប់តែកើតមានអាការៈងងឹតមុខ ខ្យល់គ ដួលសន្លប់ បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋ អាជ្ញាធរ ហៅរករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្គ្រោះ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.