ភ្នំពេញ៖ បុរសម្នាក់នាក់បានបាត់បង់ជីវិតក្រោមដំណក់ទឹកភ្លៀង ក្រោយពីជិះម៉ូតូល្បឿនលឿន បុកចូលប៉ារាស់ការដ្ឋានសាង់សង់ប្រពន្ធ័លូបង្ហូរទឹកនៅតាមបណ្ដោយផ្លូវពី២០០៤ កាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បេីតាមប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនកេីតហេតុគេឃេីញបុរសម្នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GM-7048 ធ្វេីដំណេីតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកេីត លុះធ្វេីដំណេីរមកដល់ចំណុចកេីតហេតុ ក៏បុកប៉ារាស់ដែលដាក់បាំងពីមុខ ការដ្ឋានសាងសង់លូបង្ហូរទឹក បណ្ដាលឱ្យម៉ូតូដួលបោកនឹងថ្នល់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ។

សពជនរងគ្រោះមានឈ្មោះ រុន ពិសី ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកលក់ដូរអីវ៉ាន់នៅផ្ទះ បច្ចុប្បន្នសា្នក់នៅខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីកេីតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខ បានចុះមកដល់ទីតាំងកន្លែងកេីតហេតុ ធ្វេីកំណត់ហេតុលេីសពជនរងគ្រោះ រួចបានប្រគល់ម៉ូតូ និងសពឱ្យគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ត្រយងតូច

Share.