កំពង់ចាម៖ ផ្លូវបេតុងអាមេប្រវែង១៣០០ម៉ែត្រ ត្រូវរដ្ឋបាលខេត្ត បានរៀបចំនិតិវិធីឱ្យដំណើរការកិច្ចលទ្ធកម្ម នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកកងមាស។ គេឃើញមានការបើកទូលាយ នឹងផ្តល់សិទ្ធិជូនអ្នកទទួលការចូលរួមប្រកួតប្រជែងដេញថ្លៃគម្រោងផ្លូវដោយសេរី និងយុត្តិធម៌។

ការបង្កលក្ខណៈងាយស្រួល លឿនរហ័ស ដល់ អ្នកទទួលការទាំងឡាយដែលមានឆន្ទៈចូលរួមប្រកួតយកភាពស្របច្បាប់ ដើម្បីសាងសង់ផ្លូវបេតុងអាមេនេះ។ កិច្ចលទ្ធកម្មដំណើរការ ដោយជ្រើសបានក្រុមហ៊ុន ចំនួន២ ក្នុងចំណោម៦ក្រុមហ៊ុន នឹងទទួលបានគម្រោងកសាងផ្លូវឆ្លងកាត់ឃុំអង្គរបាន និងឃុំស្តៅ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។

 

លោក ឡី មិច នាយករងសាលាខេត្តបានជំរុញឲ្យក្រុមការងាររៀបចំចាត់ចែងឲ្យអ្នកទទួលការមានភាពងាយស្រួល មិនប្រទាញប្រទង់ មិនសមរម្យ ចៀសវាងបង្កឲ្យមានភាពរញ៉េរញ៉ៃ ។ ត្រូវពិនិត្យមើលក្រុមតែស្ករ ដែលធ្វើឲ្យខូចកម្មវិធីនេះ ទិដ្ឋភាពរដ្ឋបាលតម្រូវឲ្យមានការប្រកួតប្រជែងច្បាស់លាស់ អ្នកទទួលការត្រូវពង្រឹងពីសុពលភាពរបស់ខ្លួន វាជាការពិតហើយសេដ្ឋកិច្ចទីផ្សារ ក្រុមហ៊ុនគេមិនដែលគិតពីការខាតបង់នោះទេ តែអ្វីដែលយើងចង់បានគឺភាពស្របច្បាប់ ។ 

លោកនាយករងរដ្ឋបាលបានថ្លែងទៀតថា សម្រាប់លទ្ធផលនៃការប្រកួតប្រជែងនៅព្រឹកនេះដែរ ឃើញថា បងប្អូនអ្នកទទួលការទាំងអស់បានគោរពនិតិវិធី គួរកោតសរសើរ វាមិនល្អទាំងស្រោមទេ តែអាចទទួលយកបាន ។ សម្រាប់ការអនុវត្តការសាងសង់ផ្លូវបេតុងជាង១គីឡូម៉ែត្រនេះ ត្រូវបានទៅ ២ក្រុមហ៊ុន គីឃុំអង្គរបាន បានទៅក្រុមហ៊ុន កេត សុខគាង និងឃុំស្តៅ បានទៅក្រុមហ៊ុន យ៉េន ស៉ីនួន ។ ដែលតម្លៃប៉ាន់ស្មានថវិកា ៦៥២លានរៀល តម្លៃដេញបានថវិកា ៦២៨លានរៀល ។

ដូច្នេះ ការសាង់សង់ត្រូវអនុវត្តន៍តាមកិច្ចកុងត្រា ពេលចុះធ្វើ និងពេលសង់ផ្លូវរួចរាល់ ត្រូវមានការឯកភាពពី ខាងបច្ចេកទេស គណៈកម្មការលទ្ធកម្ម និងប្រជាពលរដ្ឋផងដែរ ។ ខេត្តសង្ឃឹមថា នឹងទទួលបានផ្លូវល្អ ប្រកបដោយគុណភាណ ដើម្បីផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋងាយអាស្រ័យផល ទើបមូលដ្ឋានមានភាពស្រស់បំព្រងគ្រប់រដូវកាល ៕

អត្ថបទ៖អាចារ្យលាក់

Share.