បន្ទាប់ពីក្រុម​បាល់ទះ​វិសាខា បាន​យក​ឈ្នះក្រុម Lavie Long An របស់​វៀតណាម ក្នុងលទ្ធផល ៣ទល់និង០ ក្នុងជំនួបមិត្តភាពអន្តរជាតិ លើ​ទីលាន​វិមាន​ពហុ​កីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងដូច្នេះថា៖

ទស្សនាវីដេអូខាងក្រោមនេះ៖

ក្លិប​បាល់ទះ​វិសាខា នឹងចេញ​ដំណើរ​ពី​កម្ពុជា ទៅ​តៃវ៉ាន់ នៅ​ល្ងាចថ្ងៃ​ចន្ទ ទី២៧ ខែ​ឧសភា ឆ្នាំ​២០២៤ ពោល​គឺ​មុន​ការប្រកួត​២​ថ្ងៃ ដើម្បីចូលរួមពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែលក្លិបបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ។

កម្មវិធីប្រកួតក្លិបបាល់ទះវិសាខា៖

  • ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Australian Volleyball Academy របស់អូស្រ្តាលី
  • ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Win Streak របស់តៃវ៉ាន់
  • ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Saitama Azalea របស់ជប៉ុន
  • ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៧ ប៉ះ លេខ៨
  • ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៥ ប៉ះ លេខ៦, លេង៣ ប៉ះ លេខ៤ និង លេខ១ ប៉ះ លេខ២។

កីឡាករ​បរទេសចំនួន ៣រូប ដែលមកពីប្រទេសបារាំង នោះរួមមាន៖

ទី១. កីឡាករបារាំង Pierre Toledo អាយុ២០ឆ្នាំ មានកម្ពស់១.៩៧ម៉ែត្រ មកពីក្លិប Chaumont VB52 លីគបាល់ទះកំពូលបារាំង
ទី២. កីឡាករបារាំង Francois Rebeyrol អាយុ២៥ឆ្នាំ មានកម្ពស់២.០២ម៉ែត្រ មកពីក្លិប Nice Volleyball លីគបាល់ទះកំពូលបារាំង
ទី៣. កីឡាករបារាំង-អង់គ្លេស Thomas Gill អាយុ២៤ឆ្នាំ មានកម្ពស់ ១.៩៨ម៉ែត្រ មកពីក្លិប Ajaccio នៃលីគបាល់ទះលំដាប់ទី២របស់បារាំង៕

Share.