កណ្តាល៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានចុះឃាត់ខ្លួន ក្មេងទមនើង៣នាក់ បន្ទាប់ពីនាំគ្នាយកដុំថ្មគប់ម៉ូតូគេធ្វើតាមផ្លូវ កាលពីវេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤  ស្ថិតតាមផ្លូវ២១A នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនបានចំនួន ០៣នាក់ ទី១.ឈ្មោះ នី វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី២.ឈ្មោះ មាន វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣.ឈ្មោះ សុខ រី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យមានសារធាតុញៀននូវក្នុងទឹកនោម វិជ្ជមាន

តាមរបាយការណ៍កិច្ចបានឱ្យដឹងថា  កាលពីថ្ងៃ២៩ ខែឪសភា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រ មានក្មេងទំនើង បានអង្គុយតាមផ្លូវ២១A ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបាននាំគ្នាយកដុំថ្មគប់ទៅលើអ្នកដំណើរកំពុងជិះម៉ូតូតាមផ្លូវនៅពេលយប់ តែមិនត្រូវនរណាម្នាក់ឡើយ ខណៈនោះក៏មានអ្នករស់នៅក្បែរខាង បានលួចថតវីដេអូឃ្លីបបង្ហោះតាមបណ្តាញសង្គម លុះព្រឹកឡើងក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ចុះឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍តែម្តង។

តាមការសាកសួរ ក្រុមក្មេងទំនើងទាំង០៣នាក់ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបាននាំគ្នាយកដុំថ្មគប់អ្នកដំណើរតាមផ្លូវប្រាកដមែន មូលហេតុដោយសារខឹងអ្នកដំណើរទាំងនោះបានបើកម៉ូតូរោទិ៍ម៉ាស៊ីនខ្លាំងៗ រំខាងដល់ខ្លួន។ បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.