ភ្នំពេញ៖ យុវជនម្នាក់បានបានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកេីតហេតុ ក្រោយបេីកម៉ូតូល្បឿនលឿន ជ្រុលទៅបុករថយន្ដរថយន្ដបេីកឆ្លងផ្លូវ។

ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បេីតាមប្រភពនៅកន្លែងកេីតហេតុបានអោយដឹងថា នៅមុនកេីតហេតុគេឃេីញបុរសម្នាក់ បេីករថយន្ដព្រូសមួយគ្រឿង ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BT-5617 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងមកជេីង លុះធ្វេីដំណេីរមកដល់ចំណុចកេីតហេតុ ក៏សុីញ៉ូបត់ឆ្វេងមិនប្រយត្ន័ ស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំកំពង់ឆ្នាំង 1M-9701 ធ្វេីដំណេីរក្នុងទិសដៅបញ្រ្ចាស់គ្នា ដោយល្បឿនលឿនមកបុកពេញទំហឹងចំក្បាលឡាន បណ្ដាលអោយរថយន្ដរងការខូចខាតផ្នែកខាងមុខ ម៉ូត៉ខ្ចិចមួយកំណាត់ដួលរ៉ាយប៉ាយពេញផ្លូវ ឯយុវជនជាអ្នកបេីកម៉ូតូបានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ។
សពជនរងគ្រោះមានឈ្មោះ លឹប យ៉ូកូប ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណេីតឯខេត្តកំពង់ឆ្នាំង។

ក្រោយពីកេីតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកេីតហេតុ ធ្វេីការវ៉ាស់វែងរួចស្ទូចរថយន្ដនឹងម៉ូតូយកទៅរក្សាទុក ដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះកហរោយពីធ្វេីកំណត់ហេតុរួច បានប្រគលជូនកហរុមគ្រួសារដឹកយកទៅធ្វេីបុណ្យ តាមប្រណៃណីឯស្រុកកំណេីត៕

អត្ថបទ៖ ត្រយងតូច

Share.