រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​រដូវ​បិទ​នេសាទ ដោយ​បិទ​ការ​នេសាទ​រយៈ​ពេល​៣​ខែ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ប្រើ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​។

សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ជលផល​បញ្ជាក់​ថា រដូវ​បិទ​នេសាទ​សម្រាប់​ការ​ធ្វើ​នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប ត្រូវ​បាន​កំណត់​ជា​ពីរ​ដំណាក់កាល។

ដំណាក់​កាល​ដំបូង ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ចំពោះ​ដែន​នេសាទ​ទឹក​សាប រួមមាន ខេត្ត​កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​មួយ​ផ្នែក នៃ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដែល​ស្ថិត​នៅ​ខាង​ជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ​។

ហើយ​ដំណាក់កាល​បន្ទាប់ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា រួមមាន ខេត្ត​ព្រៃវែង ស្វាយរៀង តាកែវ ខេត្ត​កំពង់ស្ពឺ និង​មួយ​ផ្នែក នៃ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដែល​ស្ថិត​នៅ​ខាង​ត្បូង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ​។

នៅ​ក្នុង​រយៈ​ពេល​បិទ​នេសាទ​នេះ អ្នក​នេសាទ​ទាំង​អស់​ត្រូវ​ប្រើ​តែ​ឧបករណ៍​នេសាទ​គ្រួសារ ដែល​មាន​ចែង ក្នុង​ប្រកាស​លេខ​៤៥៨ ប្រ​ក​.ក​ស​ក ចុះ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១២​។

រដ្ឋបាល​ជលផល​អំពាវនាវ​ឲ្យ​សាធារណជន និង​អ្នក​នេសាទ​ទាំង​អស់ ចូល​រួម​សហការ​អនុវត្ត ដើម្បី​ថែ​រក្សា​ការពារ​ធនធាន​ជលផល​ឱ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។

ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ ដែល​រដ្ឋបាល​ជលផល​អនុញ្ញាត​ឲ្យ​ប្រើ​នោះ​រួម​មាន​៖

Share.