ភ្នំពេញ÷ រថយន្ត​កូរ៉េ​ប្រភេទ​ដឹក​ទំនិញ​មួយ​ខណៈ​អ្នក​បេីក​បរ​ងោក​មួយ​ភាំង​ធ្វើ​ឱ្យរថយន្ត​រេចង្កូត​ជ្រុល​ទៅ​បុក​និង​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ហើយ​រថយន្ត​ក៏រេចង្កូត​ជ្រុល​ទៅ​បុក​ផ្ទប់​ជញ្ជាំង​ផ្ទះប្រជាពល​រដ្ឋ​​ខូចខាត​បន្ថែម​ទៀត​ ។

ហេតុ​ការណ៍​នេះ​ កេីត​ឡេីង​នៅ​វេលា​ម៉ោង​ ៤និង​៣០នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ជិត​ស្តុប​វត្ត​ចាក់​អង្រែ​ ផ្លូវ​ជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

​ យោងទៅតាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​២នាក់​រួម​ទាំង​អ្នក​បេីក​បរ​បានបេីក​រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​ទំនិញ​ ម៉ាក​HYUNDY​ ពណ៌ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P 0732 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ទិសដៅ​ពី​ ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំនុច​កេីតហេតុ​ ស្រាប់​តែ​រេចង្កូត​ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ខ្ទាត​អស់​១កង់​ ហើយ​ភ្លាមៗ​នោះ​ដែរ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏រេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​ផ្ទប់និង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ ធ្វើ​ឲ្យ​រងការ​ខូចខាត​តិចតួច​និង​បែក​ផេីង​ផ្កា​មួយ​ ព្រម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​រងការ​ខូចខាត​ខ្ទេច​កាប៊ីន​ខាង​មុខ​គៀបជាប់​អ្នក​បេីក​បរ​ក្នុងរថយន្ត ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​គាស់​យក​ចេញ​ក្រៅ និង​រងរបួស​ជេីង​តិច​តួច​។

ក្រោយ​ពេល​កេីតហេតុ​ រថយន្ដនិងអ្នក​បេីក​បរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំយក​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ​រង់ចាំ​ដំណោះ​ស្រាយ​ ៕

អត្ថបទ÷ ទូច វិច្ឆិកា

Share.