ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងកំពុងជិះឌុបគ្នាឆ្លងផ្លូវត្រូវបានរថយន្តកុងតឺន័របើកបុករងរបួសធ្ងន់ ទាំង២នាក់ប្តីប្រពន្ធ កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិផ្សាកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ឈ្មោះ វុន ចាន់ថន ភេទប្រុស អាយុ៤៣ឆ្នាំ ប្រពន្ធឈ្មោះ រ័ត្ន រចនា អាយុ៤០ឆ្នាំ ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិជ្រៃរុន ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AN-0362 ឌុបគ្នាឆ្លងផ្លូវពីត្បូងទៅជើង ស្រាប់តែរថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F-0669 បើកពីកើតទៅលិចបុកបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ បនតីប្រពន្ធ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូត្រូវបាន សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.