ភ្នំពេញ ៖ រថយន្តឃ្លុបដឹកអុីវ៉ាន់មួយគ្រឿង មានបញ្ហាបច្ចេកទេស ហ្វ្រាំងអត់សុី បើកអៀបកៀនខាង ម្ចាស់ចង់ចូលហូបគុយទាវ ស្រាប់តែរថយន្តស្ទុះទៅមុន ជ្រុលបុករំសំយ៉ាបហាង កិនជាប់ម៉ូតូស្មាស់មួយគ្រឿង មនុស្សច្រើននាក់រត់គេចចែកជើងគ្នាព្រាត កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រពបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកូរ៉េឃ្លុបដឹកអុីវ៉ាន់ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-2664 បើកតាមបណ្តោយផ្លូវកប់ស្រូវពីត្បូងទៅជើង តែដោយសារមានបញ្ហាបច្ចេកទេស ហ្វ្រាំងអត់សុី បើកអៀបចូលកៀន ម្យ៉ាងម្ចាស់ចង់ចូលហូបគុយទាវ ស្រាប់តែរថយន្តជ្រុលទៅបុកកៀរសំយ៉ាបហាង កិនជាប់ម៉ូតូស្មាស់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-7007 ដែលម្ចាស់ចតទុកមុខហាងគុយទាវ រងខូចខាតសំយ៉ាប ខូចម៉ូតូ មនុស្សច្រើននាក់រត់គេចចែកជើងគ្នា ទើបមិនបង្កឱ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ ភាគីខាងរថយន្ត សុំធ្វើការសម្របសម្រួល ដោយចេញសងថ្លៃជួសជុលសំយ៉ាបហាងចំនួន២០០ដុល្លារ ចេញថ្លៃជួសជុលម៉ូតូចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.