ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហុីយ៉ាន់ដាយ បើកបត់ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូស្មាស់ ជិះច្រាសទិស កាលណីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ VENUE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM-4098 បើកបរដោយឈ្មោះ លឹម កុយហេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅស្ថិតនៅភូមិ៣ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបើកពីកើតទៅលិច ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ជ្រុលទៅបុក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-9325 ជិះដោយជនរងគ្រោះ ឈ្មោះ យ៉ៃ រ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ ពីលិចទៅកើត បណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែករថយន្ត អ្នកបើកបរ និងម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ ត្រយងតូច

Share.