កណ្តាល ៖ រថយន្តRANGE ROVER មួយគ្រឿង បើកបរដោយបុរសជនជាតិចិន ខណៈដែលកំពុងបើកសុខៗ ស្រាប់តែឆ្លងបនរព័ន្ធភ្លើងឆាបឆេះផ្អើលទាំងយប់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចខាងកើតគល់ស្ពានអាកាស ក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកRANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-0007 បេីកបរដោយឈ្មោះ JIANGXI ជាជនជាតិចិន ភេទប្រុស អាយុ៤៥ឆ្នាំ ទទួលរងខូចខាតឆេះអស់មួយកំណាត់មុខ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ ខណៈដែលកំពុងបើកបរដោយបុរសជនជាតិចិន ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះខ្មួល បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើង រួចប្រគល់ឱ្យម្ចាស់រករថយន្តស្ទូចលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.