ភ្នំពេញ៖ លោកគ្រូអ្នកគ្រូនៅវិទ្យាល័យជាស៊ីម ឈូកវ៉ាចំនួន៦៧នាក់ ក្នុងចំណោមបុគ្គលិក១១០នាក់បានផ្ទុះការតវ៉ាជាថ្មី  ដោយលើកបដាព្រោងព្រាត ដើម្បីស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡា ជាពិសេស សម្តេច បវរធីបតីហ៊ុនម៉ាណែត នាយកររដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាឱ្យជួយអន្តរាគមន៍ ដកលោកនាយក និងលោកនាយករងចេញ ព្រោះដឹកនាំមានភាពមិនប្រក្រតី ពុករលួយ បក្សពួកនិយម ។

ការតវ៉ានេះបានផ្ទុះឡើងជាថ្មី កាលពីវេលាថ្ងៃត្រង់ទី០៤ខែមិថុនាឆ្នាំ ២០២៤នៅក្នុងបរិវេណវិទ្យាល័យជាស៊ីម ឈូកវ៉ាដែល ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៩៦២ ក្នុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការតវ៉ានេះជាលើកទី២ ហើយ លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ នេះបានផ្ទុះការតវ៉ា ដើម្បីដកលោកឈ្មោះប៊ុន មុនី ជានាយកនិងលោកយ៉ើ លាងជានាយករង ចេញ ។ ដោយបានចោទ លោកប៊ុន មុនី ដែលជានាយកថាជា បុគ្គលផ្តាច់ការ , ប្រើប្រាស់អំណាច សំដីអសុរោះវាចាចំពោះបុគ្គលិកនិងបុគ្គល, ចាយវាយថវិកាក្នុងសាលា ក្នុងអង្គភាពដោយសេរី។

តាមលោកគ្រូ អ្នកគ្រូ ដែលផ្ទុះការតវ៉ាបានឱ្យដឹងថា  ការជួបជុំគ្នាតវ៉ា ថ្ងៃនេះ ដើម្បី ស្នើសុំទៅក្រសួង អប់រំយុវជន និងកីឡា សុំប្តូរគណះគ្រប់គ្រងសាលា ព្រោះចាប់តាំង ពីលោក ប៊ុន មុនី មកគ្រប់គ្រង ជានាយក វិទ្យាល័យជា ស៊ីមឈូកវ៉ានេះមក គ្មានការរីកចំរើនោះទេហើយ សាលា ខ្វះទឹកខ្វះភ្លើង គ្រប់យ៉ាង។

តាមលិខិតរបស់ លោកគ្រូអ្នកគ្រូ ដែលបានប្តឹងទៅប្រធានអង្គភាព ប្រឆាំងអំពើពុកលួយ ស្នើសុំដកលោកប៊ុន មុនីជានាយកនិងលោកយ៉ើ លាងជានាយករងនៃវិទ្យាល័យជាស៊ីមឈូកវ៉ា ចេញពីអង្គភាព បានឱ្យដឹងថា នាពេលកន្លងមក លោកនាយ និងនាយករងសាលាពិតជាបានប្រព្រឹត្តិខុស និងទទួលកំហុសនៅអំពើទាំងនេះមែន៖ ដោយចំនុចទី០១. ប្រើប្រាស់ពាក្យសំដី អសុរោះចំពោះបុគ្គល, ទី០២. ប្រើប្រាស់ថវិការក្នុងអង្គភាពគ្មានកម្លាភាព,ទី០៣.គៀបសង្កត់លោកគ្រូអ្នកគ្រូដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន,ទី០៤. ការងារក្នុងអង្គភាពមួយចំនួនសម្រេចតែម្នាក់ឯង (អត្តនោម័តនិយម បក្សពួកនិយម)និង៥.ឃោសនាបញ្ចុះបញ្ជូនអាណាព្យាបាលសិស្សានុសិស្សឱ្យបង់ប្រាក់។

តាមលោកគ្រូ អ្នកគ្រូបានឱ្យដឹងថា បន្ទាប់ពី ផ្ទុះការតវ៉ាលើកមុន មន្ទីរអប់រំយុវជននិងកីឡា ក៍បានចុះទៅសម្របសម្រួល ដោយសន្យាថា នឹងដោះស្រាយនៅចុងខែឧសភាភា២០២៤ តែស្ងាត់ទៅវិញ ។
បើសិនជាគ្មានការដោះស្រាយ ដកលោកប៊ុន មុនី នាយកនិងលោក យ៉ើ លាង នាយករងវិទ្យាល័យ ជាស៊ីម ឈូកវ៉ាចេញទេពួកគាត់នឹងបន្តតវ៉ាទៀតហើយចាប់ពី ថ្ងៃនេះទៅពួកគាត់នឹងធ្វើពលិកាមិនចូលបង្រៀនសិស្សនោះទេ៕

អត្ថបទ៖ សេង សាវី

Share.