ក្លិបបាល់ទះវិសាខា កម្ពុជា នឹង​ត្រូវ​ជួប​ជាមួយ Saitama Azalea របស់ជប៉ុន នៅ​វេលាម៉ោង ២:០០នាទី​រសៀលថ្ងៃនេះ នៃពានរង្វាន់ Win+ Streak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែល​ធ្វើ​ឡើង​នៅ​កោះតៃវ៉ាន់។

ដូច​នេះ​ ក្រុម​បាល់ទះវិសាខា កម្ពុជា ត្រូវ​ការ​ឈ្នះ​ Saitama Azalea របស់ជប៉ុន ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត​។ ខណ: ២ប្រកួត​កន្លង​មក​វិសាខា និង Saitama Azalea ឈ្នះ១ ចាញ់១ ដូច​គ្នា។

សម្រាប់​លទ្ធផល វិសាខា ឆ្លងកាត់ ២ប្រកួត មាន ៤ពិន្ទុ រួចមក៖

  • ថ្ងៃទី២៩ ខែឧសភា៖ វិសាខា ៣-០ Australian Volleyball Academy របស់អូស្រ្តាលី
  • ថ្ងៃទី៣០ ខែឧសភា៖ វិសាខា ២-៣ Win Streak របស់តៃវ៉ាន់

សម្រាប់​លទ្ធផល វិសាខា ឆ្លងកាត់ ២ប្រកួត មាន ៣ពិន្ទុ រួចមក៖

  • ថ្ងៃទី២៩ ខែឧសភា៖ Win Streak របស់តៃវ៉ាន់ ៣-១ Saitama Azalea របស់ជប៉ុន
  • ថ្ងៃទី៣០ ខែឧសភា៖ Saitama Azalea របស់ជប៉ុន ៣-០ Australian Volleyball Academy របស់អូស្រ្តាលី

សារព័ត៌មាន«ត្រយង» នឹងផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាបាល់ទះ Win+ Streak Volleyball Invitational Tournament តាមរយះ Channel Telegram៖ https://t.me/TYGsport_Station

ក្រុម Saitama Azalea របស់ជប៉ុន

សម្រាប់ក្រុមដែលចូលរួមទាំង៨ មានដូចជា៖ វិសាខា របស់កម្ពុជា, Flying Falcon របស់ម៉ាឡេស៊ី, Nature , Med Club របស់ម៉ុងហ្គោលី, Win Streak របស់តៃវ៉ាន់, Long my Construction របស់តៃវ៉ាន់, Saitama Azalea របស់ជប៉ុន, Australian Volleyball Academy របស់អូស្រ្តាលី និង Thành Phố Hồ Chí Minh របស់វៀតណាម។ ការប្រកួត​បាន​ចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤៕

Share.