កំពង់ចាម៖ ឃាត់ខ្លួនក្មេងស្ទាវ២នាក់ ត្រូវចាប់បញ្ជូនជូនទៅតុលាការ​ បន្ទាប់ធ្វើសកម្មភាព ជិះម៉ូតូកាន់ដាវ និងកាំបិតប័ុងតោ កាន់អូសតាមផ្លូវថ្នល់ កាលពីយប់ថ្ងៃទី២៤​ខែ​ ឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានចាត់បញ្ជាកម្លាំងជំនាញ បន្ដពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពបទល្មើសផ្សែងៗ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ ស្រាប់តែប្រទះឃើញសកម្មភាពក្មេងទំនើង២នាក់ បានជិះម៉ូតូមួយគ្រឿងកាន់ដាវ និងកាំបិត អូសកាត់តាមផ្លូវ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូអូសដាវតាមផ្លូវ ពិតប្រាកដមែន។  បច្ចុប្បន្នជនសង្ស័យ និងមធ្យោបាយ ព្រមទាំងវត្ថុតាង ត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ តាមបញ្ជាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ ចាម និងបានកសាងសំណុំរឿងតាមនីតិវិធីជំនាញ ដើម្បីបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

អត្ថបទ៖ អាចារ្យលាក់

Share.