កីឡាករ សួន ចាន់ណារ៉ូ ប្រធានក្រុមរបស់ក្លិបបាល់ទះវិសាខា បាននិយាយផ្ញើសារទៅកាន់កីឡាករ វឿន វាសនា ដែលកំពុងប្រកបអាជីពនៅក្រុមបាល់ទះ Win Streak ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League មុនប៉ះគ្នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament។

ទស្សនាវីដេអូខាងក្រោមនេះ៖

កាលពីពេលថ្មីក្លិបបាល់ទះ Win Streak ម្ចាស់ជើងឯកលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤ បានប្រកាសអំពីការវិលត្រលប់របស់កីឡាករ Élie Djamba កម្ពស់ ២.០៥ម៉ែត្រ ជនជាតិកុងហ្គោ និងកីឡាករ Chamidu Hirushan កម្ពស់ ១.៨៩ម៉ែត្រ ជនជាតិស្រី​លង្កា។

ស្របពេលពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែលក្លិបបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ៕

Share.