ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះយានដ្ឋានជួសជុលរថយន្ត តូបលក់គ្រឿងក្រអូបនិងតារាបាល់យ៉ាងសន្ធោសន្ធៅបង្កកាភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលវេលាម៉ោង ១៨និង៣០នាទីយប់ថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២៤នៅចំណុចដីឡូត៍លេខ១២ ផ្លូវ១២៣ កែងផ្លូវ៤២៨ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំង:ឈ្មោះ ជា មុយសុង ភេទប្រុស អាយុ ៧៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់-ជួសជុលកង់អាគុយ នឹងបញ្ចូលហ្គាស ។ ជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ០៥ម៉ែត្រx១០ម៉ែត្រ ខូចខាតសម្ភារៈ ឆេះតូបដែកប្រក់ស័ង្កសីចំនួន ០១តូបអស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ តូបលក់គ្រឿងក្រអូបឥវ៉ាន់ចាប់ហួយចំនួន ០១តូប, យាន្តដ្ឋានជួសជុលរថយន្តចំនួន ០២យាន្តដ្ឋាន, ផ្ទះថ្មក្រោមឈើលើចំនួន ០១ខ្នង, តារាងបាល់ទាត់ខ្នាតតូចចំនួន ០១តារាង និងរថយន្តម៉ាក់ ហាន់ដាយ ពណ៌ស ចំនួន ០១គ្រឿង អស់ទាំងស្រុង ។ចំពោះមូលហេតុ:សមត្ថកិច្ចកំពុងស្រាវជ្រាវ ហើយក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរមិនបង្កអោយមានមនុស្សរងរបួសឬស្លាប់នោះទេ។

ប្រត្តិបត្រការណ៍ពន្លត់អគ្គិភ័យខាងលើនេះដែរ រថយន្តការិ. អគ្គិភ័យ : ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៥៤ឡាន សរថយន្តជំនួយអន្តរាគមន៍រួមមាន រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤ឡាន ។ រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០១គ្រឿង ប្រើប្រាស់អស់ទឹកអស់ចំនួន ០១ឡាន ។ រថយន្តអគ្គិភ័យទីក្រុងកោះនរាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ។ រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ។ធ្វើការបាញ់ពន្លត់អោយរលត់ទៅវិញនៅម៉ោង ២២ នឹង២០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕

អត្ថបទ៖ សេង សាវី

Share.