ភ្នំពេញ៖ បុរសម្នាក់មានជំងឺប្រចាំកាយ គ្មានលុយបង់ថ្លៃបន្ទប់ជួល ម្ចាស់ផ្ទះឱ្យចេញ គ្មានកន្លែងស្នាក់នៅមកដេកនៅចិញ្ចឹមផ្លូវ បានរយ:ពេលជិត០២ខែ ស្រាប់តែប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវបេតុង យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី ០៨ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះ មានឈ្មោះ ម៉េង សាន អាយុ៤៥ឆ្នាំមុខនៅផ្ទះស្នាក់នៅកន្លែងកើតហេតុ គាត់មានប្រពន្ធធ្វើការជាអ្នកអនាម័យ គាត់និងក្រុមគ្រួសារបានមកជួលបន្ទប់ស្នាក់នៅក្នុងភូមិកើតហេតុយូរឆ្នាំមកហើយ ក្រោយមកគាត់មានជំងឺកើតទៀចទឹក ដោយខ្វះខាតលុយកាក់បង់ថ្លៃបន្ទប់ជួល ម្ចាស់ផ្ទះបានឱ្យគាត់រើអីវ៉ាន់ចេញ ប្រពន្ធរបស់គាត់បានទៅស្នាក់នៅជាមួយបងប្អូននៅភូមិដំណាក់ធំ៤ ចំណែកគាត់បានប្រមូលអីវ៉ាន់មកដេកក្រោមដើមឆ័ត្រចិញ្ចើមផ្លូវបេតុង រយៈពេលជិតពីរខែមកហើយ គាត់ផឹកស្រា និងមានជំងឺប្រចាំកាយផង ស្រាប់តែព្រឹកកើតហេតុប្រទះឃើញដេកស្លាប់ ក៏ប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុថា ត្រួតពិនិត្យកន្លែងកើតហេតុសហការជាមួយជំនាញចក្ខុខណ្ឌពិនិត្យកោសល្យវិច្ច័យសពរួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ សេងសាវី

Share.