សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា នៅពេលព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូន​គ្រូ​បង្វឹក កីឡាករ កីឡាការិនី ចំនួន ៣រូប ទៅចូលរួមបោះជំរុំហ្វឹកហាត់ និង​ចូលរួម​ប្រកួត​កីឡា​ទូក​កានូ​ស្រ្ពីន​ជ្រើសរើសជើងឯកអាស៊ីនៅ ប្រទេសថៃ។

គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៣រូបរួមមាន៖
១-លោក ស្រ៊ុន លាង
២-កីឡាករ យ៉ង់ ចាន់ទុំ
៣-កីឡាការិនី សុខា លក្ខិណា

គួរបញ្ជាក់ថា សម្រាប់​ការ​ទៅចូលរួមបោះជំរំ និងចូលរួមប្រកួតកីឡាទូកកានូស្ពីង ជ្រើស​រើស​ជើង​ឯក​អាស៊ី នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ គឺចាប់ពីថ្ងៃទី៣១ ឧសភា ដល់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២៤។

តាម​ការគ្រោង​ទុកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹង​ត្រៀម​ខ្លួន​ចេញ​ទៅប្រកួតកីឡាទូកនាគ​អត្តរ​ជាតិចំនួន ២ផ្សេងទៀត រួម​មាន៖ព្រឹត្តិការណ៍ការប្រកួត​កីឡាទូកនាគ​អន្តរជាតិ​ដែល​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី និងព្រឹត្តិការណ៍ការ​ប្រកួត​កីឡា​ទូកនាគ​អន្តរជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមិថុនា ឆ្នាំ២០២៤ នៅ​ចិន​ម៉ាកាវ៕

Share.