ត្បូងឃ្មុំ៖ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤នេះ ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ បាននាំគ្នាចុះបង្កបង្កើនផល ដាំដំឡូងមីលើផ្ទៃដីជាង៥ម៉ឺនហិកតា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជិត១០មេមកនេះ ហើយការដាំដុះទទួលបានផលជោគជ័យនាឆ្នាំកន្លងមក គឺដោយមានការណែនាំពីមន្រ្តីជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាមួយទិន្នផលជាមធ្យម១៨តោនក្នុង១ហិកតានោះ។ 

តាមការរៀបរាប់របស់លោក ដុក សារឿន ប្រធានការិយាល័យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លើផ្ទៃដីជាង៥ម៉ឺនហិកតា ក្នុង៧ស្រុកក្រុងនោះ ស្រុកដែលដាំដំឡូងម៉ឺច្រើជាងគេគឺ ស្រុកត្បូងឃ្មុំ និងស្រុកតំបែរ ។ បើយោងតាមផែនការ ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ត្រូវបន្តធ្វើបង្ហាញពីផលិតកម្មពូជដំឡូងមី ចំនួន៧ប្រភេទគឺទី១.ពូជRayong1, ទី២.ពូនRayong៧២.ទី៣.ពូជម៉ាឡេKU៥០, ទី៤.ពូជUY Bong៦០, ទី៥.ពូជKM៤១៩, ទី៦.ពូជHLS១១ និងទី៧គឺពូជKM៩៨ ដែលជាពូជមានសុខភាពល្អ ធន់នឹងជំងឺ ធន់នឹងអាកាសធាតុ និងផ្តល់ផលល្អ។

គោលបំណងនៃការធ្វើបង្ហាញនេះ ទី១ចង់ជំរុញអនុវត្តបង្គុំបច្ចេកទេសកសិកម្មថ្មី ដើម្បីបង្ហាញពីប្រសិទ្ធភាពនៃបច្ចេកទេសដាំដុះដំឡូងមី។ ទី២.ជំរុញឲ្យកសិករមានការយល់ដឹងពីការជ្រើសរើសពូជល្អ តាមរយៈការផ្តល់ពូជដំឡូងមីដែលមានគុណភាពល្អ ធន់នឹងជំងឺ ទទួលទិន្នផលខ្ពស់ ហើយធន់ទៅនឹងអាកាសធាតុ។ ទី៣.ចូលរួមចំណែកក្នុងការពង្រឹងប្រពន្ធ័ផលិតកម្មពូជនិងការផ្គត់ផ្គង់ពូជដំឡូងមីប្រកបដោយនិរន្តរភាព។ ទី៤.តម្រង់ទិសឲ្យកសិករចេះផលិតពូជល្អសម្រាប់ខ្លួនឯងនិងផ្សព្វផ្សាយចែកចាយបន្តដល់កសិករក្នុងសហគមន៍ និងតំបន់ខ្លួនឯង ដើម្បីបង្កើនចំណូលនិងកាត់បន្ថយចំណាយផលិតកម្ម។  ក្នុងនោះ ក៏មានការចែករំលែកបទបីសោធន៍ជោកជ័យរបស់កសិករអនុវត្តបង្ហាញផលិតកម្មពូជដំឡូងមីឆ្នាំ២០២៣ផងដែរ ។បន្ថែមទៀតនោះ ជំនាញបានផ្តល់ បច្ចេកទេសបានណែនាំជាប្រចាំកសិករត្រូវកត់ត្រាពេលវេលាដាំដុះ ការប្រើប្រាស់ជី បាញ់ថ្នាំសម្លាប់ស្មៅ សត្វល្អិត ជំងឺ និងបញ្ហាផ្សេងៗ ដែលកើតឡើង ៕

អត្ថបទ៖ អាចារ្យលាក់

Share.