បទ អើយរ៉ា

ថ្ងៃ២០ អើយរ៉ា ឧសភា               ទិវា អើយរ៉ា ជាតិចងចាំ

រឿងរ៉ាវ អើយរ៉ា ជិត៤ ឆ្នាំ             ស្រុកស្រាំ អើយរ៉ា ខ្មៅងងឹត។

ក្អែកខ្មៅ អើយរ៉ា ចូលកាន់កាប់     សម្លាប់ អើយរ៉ា ឥតមានគិត

 ក្មេងចាស់ អើយរ៉ា បាត់បង់សិទ្ធិ   ជីវិត អើយរ៉ា លំបាកក្រៃ។

ការងារ អើយរ៉ា ហួសកម្លាំង         ស្លេកស្លាំង អើយរ៉ា ខ្សោះស្ទើរក្ស័យ

អត់ឃ្លាន អើយរ៉ា រៀងរាល់ថ្ងៃ       ជើងដៃ អើយរ៉ា ប្រាណស្គមស្គាំង។

គ្រប់គ្នា អើយរ៉ា រស់រងទុក្ខ           ជាប់គុក អើយរ៉ា ឥតជញ្ជាំង

គ្រប់សិទ្ធិ អើយរ៉ា ត្រូវរារាំង          ខារឃាំង អើយរ៉ា ដោយអង្គការ។

ក្រោយភ្លៀង អើយរ៉ា មេឃស្រឡះ          ខ្មែរផ្លាស់ អើយរ៉ា បានសុខា

គុណបុណ្យ អើយរ៉ា អង្គទេព្តា               ខេមរា អើយរ៉ា មានរស្មី។

មករា អើយរ៉ា ថ្ងៃប្រាំពីរ               ផ្តើមទី អើយរ៉ា សាងស្រុកថ្មី

ខ្មែររស់ អើយរ៉ា មានសេរី              ទឹកដី អើយរ៉ា លែងអភ័ព្វ។

ខ្មែររួម អើយរ៉ា ខ្មែរសុខសាន្ត ខ្មែរថ្កាន អើយរ៉ា រស់ល្អគាប់

ខ្មែរខ្លាំង អើយរ៉ា មានគេរាប់ ជាភ័ព្វ អើយរ៉ា ស្រុកសន្តិ៕

អត្ថបទ៖សំ នឿន

Share.