តាកែវ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកមកសួរនាំ ករណីរជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោមលើ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ ។

ប្រតិបត្តិការណ៍នេះ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្ខពួកមួយចំនួន នៅរសៀលថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ជុំវិញករណីក្មេងទំនើងខាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងផ្សេងៗទៀត យកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.