ក្រោយ​ឆ្លងកាត់​៤​ប្រកួត​ជាប់ៗគ្នា ក្រុម​បាល់ទះ​នារី​ចំនួន២ប្រទេស ថៃ និងប៊ុលហ្គារី មិនទាន់ស្គាល់រសជាតិឈ្នះសោះ ​ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុងបាងកក ប្រទេស​ថៃ ដោយបានចាប់​ផ្ដើម​ដំណើរ​ការ​តាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

លទ្ធផល៤ប្រកួតរបស់ក្រុមបាល់ទះនារីថៃ៖

  • ថ្ងៃទី១៥ ខែឧសភា សហរដ្ឋអាមេរិក ៣-១ ថៃ (25–22, 19–25, 25–12, 25–18)
  • ថ្ងៃទី១៧ ខែឧសភា ស៊ែប៊ី ៣-០ ថៃ (25–13, 29–27, 25–19)
  • ថ្ងៃទី១៨ ខែឧសភា ថៃ ១-៣ កាណាដា (21–25, 13–25, 25–20, 17–25)
  • ថ្ងៃទី១៩ ខែឧសភា ថៃ ១-៣ កូរ៉េខាងត្បូង (19–25, 25–23, 16–25, 18–25)។

លទ្ធផល៤ប្រកួតរបស់ក្រុមបាល់ទះនារីប៊ុលហ្គារី៖

  • ថ្ងៃទី១៤ ខែឧសភា ប៊ុលហ្គារី ០-៣ ហូឡង់ (14–25, 20–25, 22–25)
  • ថ្ងៃទី១៦ ខែឧសភា ប៊ុលហ្គារី ០-៣ ជប៉ុន (13–25, 15–25, 15–25)
  • ថ្ងៃទី១៧ ខែឧសភា អ៊ីតាលី ៣-០ ប៊ុលហ្គារី (25–11, 25–22, 25–19)
  • ថ្ងៃទី១៨ ខែឧសភា បារាំង ៣-១ ប៊ុលហ្គារី (19–25, 25–21, 25–11, 29–27)។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.