ពោធិ៍សាត់៖ ឃាតករដៃឆៅដែលកាប់ស្ត្រីជាបំម្ចាស់បំណុលចំនួនត្រឹមតែជាង ៣០រៀល នៅខេត្តកណ្ដាល ត្រូវបាននគរបាលស្រុកវាលវែង ចាប់ខ្លួនបានហើយនៅវេលាម៉ោង ១:០៣នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ ត្រង់ចំណុចរង្វង់មូលប្រមោយ ស្ថិតក្នុងភូមិប្រមោយឃុំប្រម៉ោយស្រុកវិលវែងខេត្តពោធិ៍សាត់។

លោក ធាងឡេង អធិការនគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា លោកបានដឹកនាំកម្លាំងចុះទៅចាប់ខ្លួនឃាតករឈ្មោះ ឡុងឈាវ ភេតប្រុសអាយុ ៣២ឆ្នាំ មុខរបរជាងដែក ដែលបានប្រើកាំបិតផ្គាក់ កាប់ទៅលើស្ត្រីរងគ្រោះជាម្ចាស់បំណុលដែលខ្លួនបានជំពាក់ចំនួនជាង ៣០មុឺនរៀល បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធម៌ នៅក្នុងថ្លុកឈាម ខណៈដែលជនរងគ្រោះទៅទារបំណុលពីខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤:៣២នាទីល្ងាច ស្ថិតក្នុងភូមិពោធ៏លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ហើយបានរត់គេចមកសម្ងំលាក់ខ្លួននៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

យ៉ាងណាម៉ិញ ចំពោះជនដៃដល់ខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីជាបន្ដ៕

អត្ថបទ៖ ភ្នាក់ងារខេត្តពោធិ៍សាត់

Share.