កណ្តាល ៖ បុរសម្នាក់ទៅតរាយខ្សែភ្លើងឆក់កណ្តុរ បែជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ទៅវិញ នៅវាលស្រែ ចំណុចព្រែកទឹកដោះ ក្នុងភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទៅតរាយខ្សែភ្លើងដើម្បីឆក់យកសត្វកណ្តុរ តែដោយសារការធ្វេសប្រហែស ភ្លាត់ស្នៀត បែជាដើរទាក់ខ្សែកំពុងមានចរន្តភ្លើង បណ្តាលឱ្យឆក់ស្លាប់ខ្លួនឯងទៅវិញ ដោយក្រុមគ្រួសារបាត់យូរពេកទៅតាមរកមើល ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ បង្កឱ្យភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។

សពជនរងគ្រោះ នៅកន្លែងកើតហេតុ រងចាំសមត្ថកិច្ចជំនាញចុះទៅពិនិត្យកោសល្យវិច័យ មុននឹងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទ៖ តាតុងសែនជ័យ

Share.