ព្រះសីហនុ៖ សមត្ថកិច្ចកំពុងចុះឡោមព័ទ្ធកាស៊ីណូជីនប៉ី៤ បន្ទាប់ពៅឭសំឡេងផ្ទុះអាវុធ ជាច្រើនគ្រាប់ នៅវេលាម៉ោង 0៨:0៥ នាទី ស្ថិតនៅក្បែរអង្គការម្លប់តាប៉ាងស្ថិតក្នុងភូមិ ៤សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ។

តាមប្រភពពីអ្នកនៅក្បែរកន្លែងកើតហតុបានឱ្យដឹងថា នៅមុននេះបន្តិច មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេបានឭសឡេងផ្ទុះអាវុធ ជាច្រើគ្រាប់នៅក្នុងកាស៊ីណូខាងលើ ហើយភ្លាមៗសមត្ថកិច្ចមកដល់ធ្វើការឡោមព័ទ្ធនិងចុះឆេឆេរនៅខាងក្នុង។

តាមអធិការរងម្នាក់ ដែលបានចូលរួមក្នុងប្រត្តបត្តិការណ៍ខាងលើបានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះឡោមព័ទ្ធ ចូលឆេកឆេរ នៅទីតាំងកាស៊ីណូជីនប៉ី៤ខាងលើរួចមក គឺពុំមានរឿងអ្វីនោះទេ។ ពោលគឺមានជនជាតិឥណ្ឌា ចង់ធ្វើបាតកម្មដើម្បីឈប់ធ្វើការនៅកាស៊ីណូជីនប៉ី៤ប៉ុណ្ណោះទេ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.