សៀមរាប ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរីហាយប្រីតបើកបុកជាមួយម៉ូតូហុងដាឌ្រីមជិះច្រាសទិសគ្នា កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចស្ពានក្អែក ក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1W-9824 ជាមធ្យោបាយ ចំណែកភាគីខាងរថយន្ត ម៉ាកកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-2086 ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.