បន្ទាប់​ពី​ចាប់​ពូលរួម​រាល់ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ពូល A សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​លំដាប់​ទី​១​ប្រចាំ​តំបន់​អាស៊ាន ASEAN Championship ឆ្នាំ​២០២៤ ដោយ​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ប៉ះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិម៉ាឡេស៊ី។

ក្នុង​នោះ​សម្រាប់​លទ្ធផល​ចាប់​ឆ្នោត ដែល​ធ្វើ​ឡើង​នៅរសៀលថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ឃើញថា៖ កម្ពុជា​ស្ថិត​នៅ​ពូលAមាន៖ ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងប៊្រុយណេ ឬ ទីម័ខាងខើងកើត ខណ:ពូលB មាន៖ វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឡាវ។

ចំពោះ​រូបមន្ត​នៃការប្រកួត ក្រុមចំនួន១១ បែងចែកការប្រកួតជា ២ដំណាក់កាល និងចាប់ឆ្នោតរួចរាល់រួមមាន៖

*ដំណាក់កាលទី១៖ វគ្គជម្រុះ ប្រ៊ុយណេ ប៉ះ ទីម័រខាងកើត (អ្នកឈ្នះឡើងទៅដំណាក់កាលទី២)

  • ជើងទី១៖ ប្រ៊ុយណេ ប៉ះ ទីម័រខាងកើត
  • ជើងទី២៖ ប្រ៊ុយណេ ប៉ះ ទីម័រខាងកើត

*ដំណាក់កាលទី២៖ វគ្គជម្រុះតាមពូលបន្តទៅរកជើងឯក មានក្រុមរង់ចាំដូចជា កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងក្រុមឈ្នះនៅដំណាក់កាលទី១ ចំនួន១ក្រុម (ទីម័រខាងកើត ឬ ប្រ៊ុយណេ)។

ដោយឡែក​សម្រាប់​កម្មវិធីប្រកួត របស់​ក្រុម​កម្ពុជារួម​មានដូច​ខាង​ក្រោម៖

  • ថ្ងៃទី២៣ វិច្ឆិកា៖ កម្ពុជា ប៉ះ ម៉ាឡេស៊ី
  • ថ្ងៃទី២៦ វិច្ឆិកា៖ សិង្ហបុរី ប៉ះ កម្ពុជា
  • ថ្ងៃទី២ ធ្នូ៖ កម្ពុជា ប៉ះ ប៊្រុយណេ ឬ ទីម័ខាងខើងកើត
  • ថ្ងៃទី៦ ធ្នូ៖ ថៃ ប៉ះ កម្ពុជា

កម្មវិធីប្រកួត​ទាំង​ស្រុង​មាន​ដូច​ខាង​ក្រោម៖

សហព័ន្ធបាល់ទាត់អាស៊ាន បានបង្កើតពានរង្វាន់ AFF Championship នេះរាល់២ឆ្នាំម្តងគិតតាំងពីឆ្នាំ១៩៩៦ មកស្របពេលដែរប្រទេសចំនួន៤ធ្លាប់គ្រងជើងឯក ក្នុងនោះថៃ ឈ្នះបាន៧លើក សិង្ហបុរី ឈ្នះ៤លើក វៀតណាម ឈ្នះបាន២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ សម្រាប់កម្ពុជា ធ្លាប់ចូលរួមការប្រកួតវគ្គចែកពូលនេះចំនួន៩លើកមកហើយ ប៉ុន្តែមិនទាន់បានឆ្លងផុតវគ្គចែកពូលនៅឡើយនោះទេ។

គួរបញ្ជាក់ថា ជើងឯកប្រចាំតំបន់អាស៊ានដែលបច្ចុប្បន្នមានឈ្មោះស្របតាមម្ចាស់ឧបត្ថម្ភ ថា ASEAN Mitsubishi Electric Cupបង្កើតឡើងដំបូងតាំងពី១៩៩៦ មក ដោយមានឈ្មោះថា AFF Tiger Cup ហើយក្រោយមកប្តូរឈ្មោះទៅជា AFF Suzuki Cup។ ខណ:ការប្រកួតគ្រោង នឹងដំណើរការពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់២១ ខែធ្នូ ឆ្នាំ២០២៤ ស្របពេលដែលប្រទេសជាសមាគមន៍អាស៊ាន រួមគ្នាធ្វើជាម្ចាស់ផ្ទះ៕

Share.