ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជា៤០គ្រួសារ បានធ្វើការតវ៉ាទៅសាលាសង្កាត់ព្រៃស ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ខណៈម្ចាស់ដីដែលមានព្រំប្រទល់ជាប់បានចាក់ដីលប់មកលើព្រំដី និងជញ្ជាំងផ្ទះ ហើយកជញ្ជាំងផ្ទះពួកគាត់ដើម្បីទប់ដីធ្វើជារបងដីរបស់ខ្លួន ជាហេតុធ្វើឱ្យពួកគាត់មានការភ័យខ្លាចបាក់រលំផ្ទះសំប្បែងរបស់ពួកគាត់ ទើបរាយការណ៍ និងនាំគ្នាទៅសាលាសង្កាត់ព្រៃស ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ។

តាមការលើកឡើងពីប្រជាពលរដ្ឋបានឱ្យដែលមកតវ៉ាបានឱ្យដឹងថា ផ្ទះនិងដីឡូត៍ពួកគាត់ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចាក់ដីបំពានព្រំដី និងជញ្ជាំងផ្ទះពួកគាត់ ទើបពួកគាត់បានរាយការណ៍ជូនទៅអាជ្ញាធរសង្កាត់ព្រៃស រួចហើយលោកក៏បានចុះមកធ្វើការណែនាំម្ចាស់ចាក់ដីខាងលើឱ្យផ្អាកការចាក់ដីមកទប់និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ ឱ្យរកព្រំដីត្រឹមត្រូវធ្វើរបងរួចហើយសិនចាំចាក់ដីមកទល់របងរបស់ខ្លួន ប៉ុន្តែម្ចាស់ដីដែលមានព្រំជាប់និងដីផ្ទះប្រជាពលរដ្ឋមិនត្រឹមតែមិនធ្វើតាមការណែនាំរបស់អាជ្ញាធរសង្កាត់នោះទេ ថែមទាំហៅជាងឱ្យមកធ្វើរបងចំណុចកន្ទុយដីឡូត៍ចន្លោះទំនេរដែលពលរដ្ឋមិនទាន់បានសងផ្ទះមកទល់តភ្ជាប់និងជញ្ជាំងផ្ទះប្រជាពលរដ្ឋយកជញ្ជាំងផ្ទះពលរដ្ឋធ្វើជារបង។

ពលរដ្ឋបានបន្តថា ម្ចាស់ដីដែលគាត់បានចាក់ដីពុះជាដីឡូត៍លក់ឱ្យពួកគាត់ បានបោះបង្គោល បោះង្គោលឡូត៍មិនដល់ព្រំមេនោះទេ ដែលបានដកចេញពីព្រំមេមួយម៉ែទើបបោះង្គោលឡូត៍លក់ឱ្យពួកគាត់ ហើយពួកគាក់បានមកសាសង់ផ្ទះត្រឹមទល់បង្គោលឡូត៍ អ្នកខ្លះដកចេញពីបង្គោលឡូត៍ថែមទៀតទើបសាសង់ហើយ ហើយដីដែលនៅសល់មួយម៉ែត្រពីព្រំដីធំ ឬព្រំមេ ពួកគាត់មិនបានប៉ះពាល់នោះទេ ស្រាប់តែពេលនេះម្ចាស់ដីមានព្រំជាប់គ្នាដែលគេស្គាល់ឈ្មោះ យាយ តូច បានចាក់ដីលប់រំលោភយកដីមួយម៉ែត្រដែលនៅសល់ហើយ ថែមទាំងលប់បង្គោលព្រំឡូត៍ និងជញ្ជាំងផ្ទះ រួចធ្វើរបងចន្លោះដីឡូត៍ទំនេរៗទល់ជញ្ជាំងផ្ទះពលរដ្ឋយកធ្វើជារបង ពួកគាត់បានហាមឃាត់ម្ចាស់ដីដែលមានព្រំជាប់អោយផ្អាក់សាងសង់សិន តែគាត់នៅតែបន្តធ្វើ។

បច្ចុប្បន្នពលរដ្ឋប្រមាណជា៤០គ្រួសារ ដែលរងគ្រោះរួមជាមួយពលរដ្ឋរស់នៅក្នុងភូមិប្រហែ៨០គ្រួសារកើតទុក្ខមិនសុខចិត្ត សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធសង្កាត់ ខណ្ឌដង្កោ ជាពិសេសលោកស្រី គឹមញឹប អភិបាលនៃគណ:អភិបាលខណ្ឌដង្កោ មេត្តាជួយដោះស្រាយព្រំដី និងការចាក់ដីលប់មកលើផ្ទះពួកគាត់ផង។ ដោយទីមួយឱ្យម្ចាស់ដីឈ្មោះ យាយ តូច ទៅបង្ហាញព្រំប្រទល់ក្បាលដីចំពោះមុខអាជ្ញាធរពាក់ព័ន្ធ និងទី២ រុសរើររបងនិងកាយអាចន៍ដីដែលចាក់លប់ជញ្ជាំផ្ទះចេញ ពួកគាត់ព្រួយបារម្ភក្លាយបាក់ជញ្ជាំងផ្ទះពួកគាត់។

ជុំវិញករណីវិវាទព្រំដីជាមួយពលរដ្ឋខាងលើនេះ អ្នកសាព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅអាជ្ញាធរសង្កាត់បានប្រាប់ថា នៅព្រឹកថ្ងៃច័ន្ទទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក ពលរដ្ឋនិងភាគីម្ខាងទៀត ឡើងទៅសាលាសង្កាត់ព្រៃស ដើម្បីដោះស្រាយគ្នាហើយ។ ចំពោះលទ្ធផលយ៉ាងណារងចាំធ្វើការសម្រុះសម្រួលជាមុនសិន៕

អត្ថបទ៖ សេង សាវី

Share.