អាំស្ទែដាំ៖ មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សម្នាក់បានស្លាប់ កាលពីថ្ងៃពុធ សប្ដាហ៍នេះ បន្ទាប់ពីធ្លាក់ចូលទៅក្នុងទុរប៊ីនវិល (ស្លាបយន្ដហោះ) ​នៃយន្តហោះដឹកអ្នកដំណើរដែលកំពុងចាកចេញនៅឯអាកាសយានដ្ឋាន Schiphol នៃទីក្រុង Amsterdam ប្រទេសហូឡង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។

ការស្លាប់នេះបានកើតឡើងនៅពេលដែលជើងហោះហើរ KLM ត្រៀមចេញដំណើរទៅកាន់ទីក្រុង Billund ក្នុងប្រទេសដាណឺម៉ាក។

ក្រុមហ៊ុនអាកាសចរណ៍ KLM របស់ប្រទេសហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឧប្បត្តិហេតុមួយបានកើតឡើងនៅអាកាសយានដ្ឋាន Schiphol ថ្ងៃនេះ ដែលមនុស្សម្នាក់បានបាត់បង់ជីវិត នៅក្នុងម៉ាស៊ីនយន្តហោះដែលកំពុងដំណើរការ»។ យ៉ាងណាម៉ិញ ក្រុមហ៊ុន មិនបានបង្ហាញអត្តសញ្ញាណរបស់ជនរងគ្រោះទេ។

ទាក់ទិននឹងបញ្ហានេះ ប៉ូលីស ដែលទទួលខុសត្រូវផ្នែកសន្ដិសុខនៅអាកាសយានដ្ឋាននៅប្រទេសហូឡង់ បាននិយាយថា អ្នកដំណើរត្រូវបានជម្លៀសចេញពីយន្ដហោះ ហើយការស៊ើបអង្កេតនឹងត្រូវដំណើរការ។

សូមជម្រាបថា វិធនាការសុវត្ថិភាព និងសន្ដិសុខមានភាពតឹងរឹងនៅអាកាសយានដ្ឋាន Schiphol ហើយករណីគ្រោះថ្នាក់ គឺកម្រកើតមានណាស់ ដែលអាកាសយានដ្ឋាននេះ មានអ្នកដំណើរឆ្លងកាត់ប្រហែល ៥.៥លាននាក់ កាលពីខែមុខនេះ៕

ប្រភព៖ CNA

Share.