ភ្នំពេញ ៖ ស្ត្រីជាជនបរទេសម្នាក់ មិនដឹងថាមានបញ្ហា ឬវិប្បត្តិរឿងអ្វី លោតសម្លាប់ខ្លួនពីលើសណ្ឋាគារ អូរឫស្សី១ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅអាគារលេខ១៤ ផ្លូវលេខ១១១ កែងផ្លូវ១៦៨ ក្នុងសង្កាត់បឹងផលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សនត្រីខាងលើ សង្ស័យលោតចេញពីសណ្ឋាគារអូរឫស្សី១ ធ្លាក់មកទើរលើរបង ជាប់ព្រំជាមួយអគារក្បែរគ្នានោះ ស្លាប់ភ្លាមៗនៅកន្លែង មិនដឹងថាមានរឿង បញ្ហាអ្វី ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ។

ក្រោយពីកើតមានករណីខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ពិនិត្យកោសល្យវិច័យ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.