តារា​ចម្រៀង​ជើង​ចាស់​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ Jennifer Lopez ឬ​ដែល​អ្នក​គាំទ្រ​ហៅ​កាត់​ថា​ JLO បាន​ផុស​លើ​គណនី Twitter របស់​ខ្លួន​ដោយ​ប្រើ​ Hashtag #PermissionToDance ព្រម​ទាំង​ Tag គណនី BTS Bighit និង BTS twt ធ្វើ​ឱ្យ​ហ្វេន​ទាំង​ BTS និង​ហ្វេន​របស់​ JLO ជ្រួល​ច្រាល​ចង់​ដឹង​ថា​នេះ​គឺ​ជា​សញ្ញាណ​បញ្ជាក់​ថា​នឹង​មាន​ការ​ Collaboration (​សហការច្រៀង​រួមគ្នា) រវាង​តារា​សំណព្វ​ចិត្ត​ទាំង​ពីរ​ឬ​លក៏​យ៉ាង​ណា​?

វីដេអូ​ខ្លី​មាន​រយៈ​ពេល​ប្រមាណ​ជា​៤០​វិនាទី​ដែល​ MIX (កាត​់​បញ្ចូល​គ្នា​) ដោយ​សំឡេង​បទ​ចម្រៀង​បទ​ Permission To Dance របស់​ BTS និង រូបភាព​សម្ដែង​និង​រាំ​របស់​ JLO កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ កន្លង​ទៅ​បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ ហើយ​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​បាន​ចូល​មក​សាកសួរ​នៅ​ក្រោម​ផុសរបស់​ JLO តែ​មិន​មាន​ការ​ឆ្លើយ​តប​នោះ​ឡើយ​។

ផុស​របស់ JLO នៅ​លើ​ Twitter គិត​មក​ដល់​ថ្ងៃ​ទី​៨ ខែសីហា​នេះ​មាន​ចំនួន​ Retweet ចំនួន​ ៥៣.៥K មាន​ចំនួន​ Love ១២៣.៦K និង​ មាន​អ្នក​ចូល​មក​ Comment រហូត​ដល់​៦.៤K។

ប្រសិន​បើ​ដូច​ការ​សន្មត​របស់​អ្នក​គាំទ្រ​មែន​នោះ​ ​នេះ​គឺ​ជា​ការ​បង្កើត​កំណត់​ត្រា​មួយ​ទៀត​សម្រាប់​ក្រុម​ចម្រៀង​បុរស​ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាង​ត្បូង​ BTS ដែល​កន្លង​ៗ​មក​ធ្លាប់​រួមសហការ​ច្រៀង​ជាមួយ​នឹង​តារា​ល្បី​ៗ​លំដាប់​អន្តរជាតិ​ជា​ច្រើន​នាក់​ដូច​ជា​ Nicki Minaj , Sia ជា​ដើម​។

គួរ​ដឹង​ថា​បទ​ចម្រៀង​ «Permission To Dance» របស់​ BTS ចាប់​តាំង​ពី​ថ្ងៃ​បង្ហោះ​ដំបូង​គឺ​ថ្ងៃ​ទី​៩​ខែកក្កដា​ឆ្នាំ​២០២១ មក​ដល់​ថ្ងៃ​ទី​៨​ខែ​សីហា​ឆ្នាំ​២០២១ ​មាន​រយៈ​ពេល​១​ខែ​គត់​នៅ​លើ​ YouTube ដោយ​ក្នុង​នោះ​មាន​​ចំនួន​ Views គិត​ត្រឹម​ម៉ោង ​៨ យប់​នេះ​មា​ន​ចំនួន​ ២៤៣​លាន​ដង​៕

Telegram-Troryorng
Share.