បន្ទាយមានជ័យ៖ អង្គភាពកំចាត់ម៉ីន( CMAX) បានចុះដោះម៉ីននៅចំណុចដីមួយកន្លែងដែលមានទំហំ៧ ហិកតា មានម្ចាស់ ឈ្មោះ កុក អាន ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ កណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២ ៤  មន្ត្រីអង្គភាពកំចាត់ម៉ីន(CMAX) រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤ប្រភេទ  សរុប៨៩ គ្រាប់។

នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ រួមមាន៖១/-គ្រាប់បែក ដៃ M67 ចំនួន ៨០ គ្រាប់ ផលិត នៅUSA ,២/-គ្រាប់ត្បាល់ ៨២ ម៉ម៉ ចំនួន ០២ គ្រាប់ ផលិតនៅ ប្រទេស ចិន ,៣/-ក្បាលផ្ទុះចំនួន ០៦ គ្រាប់ ផលិតនៅប្រទេសចិន និង៤/-ម៉ីន POMZចំនួន ០១ គ្រាប់ ផលិត នៅប្រទេស សូវៀត ។ គ្រាប់យុទ្ធ ភ័ណ្ឌទាំង នោះ គុណ ភាពខូច ទាំងស្រុង ត្រូវបាន មន្ត្រីអង្គភា ពកំ ចាត់ម៉ីន(CMAX) យកទៅ កំទេច ចោល ផង ដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.