ភ្នំពេញ ៖ រថយន្តសណ្តោងរុឺម៉កពោងសុីម៉ង់ត៍មួយគ្រឿងបួងចង្កូតបត់មិនផុត ជ្រុលក្រឡាប់ផ្ងារជើងចូលក្នុងប្រឡាយទឹក កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ចំណុចភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ ម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3842 សណ្តោងរុឺម៉កសុីទែនពោងសុីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 4A-4919 ដឹកសុីម៉ង់ត៍ហុយទម្ងន់២០តោន ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ តែបួងចង្កូតមិនផុត ជ្រុលធ្លាក់កង់ បណ្តាលឱ្យក្រឡាប់ផ្ងារជើងចូលក្នុងប្រឡាតទឹក សំណាងល្អអ្នកបើកបររបួសស្រាល ។

ក្រោយកើតហេតុ ម្ចាស់ក្រុមហ៊ុន សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង គ្រោះថ្នាក់ដោយខ្លួនឯង មិនប៉ះពាល់ដល់អ្នកដទៃ សមត្ថកិច្ចឱ្យម្ចាស់ ក្រុមហ៊ុន យករថយន្តស្ទូចចំនួន២គ្រឿងទៅលើកយករថយន្តចេញពីប្រឡាយ ទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.