ក្លិបបាល់ទាត់ Atlas FC ក្រោមការដឹកនាំរបស់លោក Diego Cocca លើកពាន Liga BBVA MX រដូវកាល ២០២១/២២ លីគរបស់ប្រទេសម៉ិកស៊ិកជាលើកដំបូងក្នុងរយ:ពេល ៧០ឆ្នាំ ក្រោយយកឈ្នះក្រុម León ដោយបាល់ប៉េណាល់ទី ៣-៤ (បន្ទាប់ពីស្មើគ្នា ៣-៣)។

គួរបញ្ជាក់ឲ្យដឹងថាពាន Liga MX ត្រូវបានបង្កើតឡើងដំបូងនៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៣ មានអាយុកាលសរុប ៧៨ឆ្នាំ ខណ:ក្លិប Atlas FC ឈ្នះពានរង្វាន់មួយនេះទើបតែបាន២លើកប៉ុណ្ណោះ ដោយលើកដំបូងឆ្នាំ ១៩៥០/៥១។

សម្រាប់លោកតា Edmundo Iñiguez មានអាយុ៩១ឆ្នាំ ដែលជាអ្នកគាំទ្រដ៍ស្មោះស្ម័គ្រម្នាក់ធ្លាប់បានប្រាប់គ្រួសាររបស់គាត់ថា គាត់នឹងមិនស្លាប់នោះទេរហូតដល់ក្លិប Atlas FC ឈ្នះលីគម៉ិកស៊ិកម្តងទៀត ហើយខាងក្រោមនេះវីដេអូរបស់លោកតា Edmundo ក្រោយក្លិប Atlas ឈ្នះពាន៕

Telegram-Troryorng
Share.