ពានរង្វាន់ Win+ Streak Volleyball Invitational Tournament ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតនៅថ្ងៃបើកឆាកហើយ កាលពីថ្ងៃទី២៩ ខែឧសភា ស្របពេលដែលក្រុម Flying Falcon របស់ម៉ាឡេស៊ី, វិសាខា របស់កម្ពុជា និង Win Streak របស់តៃវ៉ាន់ គឺរកបានជ័យជម្នះនៅថ្ងៃទី១។

លទ្ធផលកាប្រកួតថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ៖
– Flying Falcon របស់ម៉ាឡេស៊ី ៣-១ Nature Med Club របស់ម៉ុងហ្គោលី
– វិសាខា របស់កម្ពុជា ៣-០ Australian Volleyball Academy របស់អូស្រ្តាលី
– Win Streak របស់តៃវ៉ាន់ ៤-១ Saitama Azalea របស់ជប៉ុន
– Long my Construction របស់តៃវ៉ាន់ ៣-០ Thành Phố Hồ Chí Minh របស់វៀតណាម។

កម្មវិធីប្រកួតថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤៖
– ម៉ោង ១២:០០ ថ្ងៃត្រង់ Thành Phố Hồ Chí Minh របស់វៀតណាម ប៉ះ Nature Med Club របស់ម៉ុងហ្គោលី
– ម៉ោង ២:០០ រសៀល Saitama Azalea របស់ជប៉ុន ប៉ះ Australian Volleyball Academy របស់អូស្រ្តាលី
– ម៉ោង ៤:០០ រសៀល Long my Construction របស់តៃវ៉ាន់ ប៉ះ Flying Falcon របស់ម៉ាឡេស៊ី
– ម៉ោង ៦:០០ ល្ងាច Win Streak របស់តៃវ៉ាន់ ប៉ះ វិសាខា របស់កម្ពុជា។

គួរដឹងថាក្លិបបាល់ទះ Win Streak មានកីឡាករបរទេស៤រូបគឺ Élie Djamba ជនជាតិកុងហ្គោ, កីឡាករ Chamidu Hirushan ជនជាតិស្រី​លង្កា, Bryan Bagunas ជនជាតិហ្វីលីពីន និង វឿន វិសាខា ជនជាតិកម្ពុជា ខ្ចីជើងពីវិសាខា។

ស្របពេលក្លិបបាល់ទះវិសាខា របស់កម្ពុជា មានកីឡាករបរទេស៣រូបដូចជា Pierre Toledo ជនជាតិបារាំង, Francois Rebeyrol ជនជាតិបារាំង និង Thomas Gill ជនជាតិបារាំង។

សារព័ត៌មាន«ត្រយង» នឹងផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាបាល់ទះ Win+ Streak Volleyball Invitational Tournament តាមរយះ Channel Telegram៖ https://t.me/TYGsport_Station៕

Share.