សារព័ត៌មាន«ត្រយង»ទទួលបានសិទ្ធិផ្សាយផ្ទាល់ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិ ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ ខណ:អ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរីមិនលក់សំបុត្រនោះទេ ចាប់ពីវេលាម៉ោង ៣:០០រសៀលតទៅ ដោយមានចំនួន២គូ។

  • គូទី១ ម៉ោង ៣:០០រសៀល ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ប្រកួតជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  • គូទី២ គូទី២ ម៉ោង ១៧:០០រសៀល ក្លិបបាល់ទះវិសាខា (កម្ពុជា) ប្រកួតជាមួយ ក្លិបកីឡាបាល់ទះ LAVIE LONG AN (វៀតណាម)។

គួរដឹងថាការប្រកួតមិត្តភាពរបស់​ក្រុមបាល់ទះ U-20 កម្ពុជា គឺ​ដើម្បី​ត្រៀមខ្លួនសម្រាប់​វគ្គ​ជម្រុះក្នុង​ព្រឹត្តិការណ៍ Asian Men’s U20 Championship លើកទី 22 ជាមួយ​វៀតណាម ​នៅ​ទឹក​ដី​ថៃ។ ដែលគ្រោង​ នឹង​ធ្វើឡើង​ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ស្របពេលក្រុម​ឈ្នះ នឹង​ទទួល​បាន​កៅអី​ទៅ​ចូល​រួម​ប្រកួតជុំចុងក្រោយ Asian Men’s U20 Championship លើកទី 22 និង​ធ្វើ​ឡើង​នៅទីក្រុង Surabaya ប្រទេស​ឥណ្ឌូ​នេស៊ី។

ស្របពេលក្លិបបាល់ទះវិសាខា ក្រោយចប់ការប្រកួតមិត្តភាពជាមួយ LAVIE LONG AN ត្រូវចេញទៅប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែលក្លិបបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ៕

Share.