សិល្បៈជាតិ៖ ព្រឹត្តិការណ៍ដាក់ដេញថ្លៃសិល្ប:គំនូរ និងបង្ហាញម៉ូតសម្លៀកបំពាក់ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីផ្ដល់ពន្លឺថ្មីក្នុងការជួយសង្គ្រោះជីវិត ឆលី ពីជំងឺមហារីកដំណាក់កាលទី៤ បានធ្វើឡើងនៅថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៤ នេះ ដោយមានការចូលរួមពីសិល្បករ និងសប្បុរសជនជាច្រើននាក់។ 

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគេឃើញមាន ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 កញ្ញា នៀន នៀន Grand Winner Miss Queen Cambodia 2024 និងជា Miss Star Cambodia 2024 កញ្ញា Julia Miss Celebrity Cambodia 2024 កញ្ញា ហានី Winner Miss Queen Cambodia 2024 កញ្ញា កែ ចាន់កេសី I Am Model Search Mrs International Ambassador 2023 និងវត្តមានតារាបង្ហាញម៉ូដ រួមទាំងយុវតីបង្ហាញម៉ូដជាច្រើនរូបទៀត បានដើរកាន់ផ្ទាំងគំនូរសិល្បករជាតិ និងអន្តជាតិចំនួន ២៧ រូប បង្ហាញជូនសប្បុរជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដើម្បីរៃអង្គាសប្រាក់សម្រាប់សង្គ្រោះជីវិត ឆលី បានទស្សនានិងចាប់អារម្មណ៍ដេញថ្លៃចំនួន ៣ តំណាក់កាល។

ជាមួយគ្នានោះដែរ សិល្បករ ព្រហ្ម ពន្លឺ ក៏បានបង្ហាញប្រាប់ពីស្ថានភាពសុខភាពរបស់ ឆលី នាពេលបច្ចុប្បន្នដែលបានសម្រេចការបាញ់កាំរស្មីព្យាបាលជំងឺមហារីកខួរក្បាលចំនួន ៣០ លើក ហើយត្រូវបន្តចាក់ថ្នាំគីមីជាច្រើនលើកទៀតដើម្បីឱ្យជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។

សូមជម្រាបថា ក្រោយបញ្ចប់ការដើរបង្ហាញផ្ទាំងគំនូរ និងធ្វើការដេញថ្លៃទាំង ៣ តំណាក់កាលរួមមក ជាសរុបគឺមានផ្ទាំងគំនូរចំនួន ១៦ ផ្ទាំងដែលមានតម្លៃខ្ពស់ ត្រូវបានដល់ដៃសប្បុរសជន ហើយថវិកាពីការលក់ និងដេញថ្លៃផ្ទាំងគំនូរទាំងនោះ នឹងត្រូវបរិច្ចាគទៅការព្យាបាលរបស់ ឆលី ៕

Share.