ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បន្ទាប់ពីជិះម៉ូតូហុងដាវ៉េវ ក្នុងសភាពស្រវឹង ជ្រុលទៅបុកកង់ក្រោយរថយន្តកុងតឺន័រ កាលពីវេលាម៉ោង៩និង០៥នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សយ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអង្គរវាយ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-9895 ក្នុងស្ថានភាពស្រវឹង បើកពីកើតទៅលិច ដល់ចំណុចកើតហេតុជ្រុលបុកកង់ក្រោយរថយន្តកុងតឺន័រ កំពុងបើកពីកើតទៅលិច បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ចំណែករថយន្តមិនបានឈប់ បន្តដំណើរទៅបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជូនមៅប៉ុស្តិ៍ចោមចៅទី៣ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.